កីឡា

Pep មើល​ឃើញ​ថា Liverpool ពេល​នេះ​ គឺ​ពិត​ជា​ល្អ​ខ្លាំង​ណាស់​

លោក Pep Guardiola អ្នក​ចាត់​ការ ​របស់​ក្រុម​​មេឃ​ខៀវ Manchester City មើល​ឃើញ​ថា Liverpol ​ឥឡូវ​នេះ​ស្ថិត​ក្នុង​កម្រិត​មួយ​ខ្ពស់​ និង​ពិត​ជា​លេង​បាន​ល្អ​ខ្លាំង​មែនទែន​ ។ ការ​លើក​​ឡើង​នេះ​​ក្រោយ​ពេល​ ក្រុម​របស់​លោក​រង​បរាជ័យ​ក្នុង​លទ្ធផល​២-០ ក្នុង​ដី​របស់​ខ្លួនឯង​ នៃ​ការ​ប្រកួត​សប្ដាហ៍​ទី​២៧ នៃ​ពាន​រង្វាន់ English Premier League ។

ពីរ​គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ ​រក​បាន​នៅ​​​នាទី​ទី​១៤ និង នាទី​៣៧ ដោយ​កីឡាករ​២​រូប​​​បោះ​ឲ្យ​គ្នា​ស៊ុត​ម្នាក់​​ម្ដង​​គឺ Salah និង Szoboszlai។ ក្រោយ​ការ​ស៊ុត​២​គ្រាប់​នេះ​ Manchester City មិនអាច​តដៃ​បាន​សូម្បី​តែ​មួយ​គ្រាប់ ​ហើយ​រក្សា​ដល់​ចប់​ការ​​ប្រកួត​២-០។

​ទោះ​បី​ជា​យ៉ាង​ណា​ក្រោយ​ចប់​ការ​ ប្រកួត​អ្នក​ចាត់​ការ​របស់ Manchester City មើល​ឃើញ​ថា ​​ក្នុង​ការ​ប្រកួត​ជាមួយ Liverpool នេះ​ក្រុម​របស់​ខ្លួន​​រង​សម្ពាធ​ខ្លាំង​ ពី​ការ​សង្កត់​របស់​ក្រុម​ផ្ញៀវ ទាំង​ល្បឿន ចង្វាក់​នៃ​ការ​លេង​ សូម្បី​តែ​ភាព​ស៊ី​ចង្វាក់​គ្នា​​នៅ​លើ​ទីលាន​ក៏​មើល​ទៅ​មិន​អាច​ លេង​បាន​ល្អ​ដែរ ពិសេស​នោះ​គឺ​រង​ការ​កៀបសង្កត់​នៅ​គ្រប់​ពេល​ពី​ដៃ​គូ គេ​តាម​ Pressing ជាប់​តែ​ម្ដង​មិន​​ឲ្យ​ក្រុម ​របស់​លោក​លេង​ស្រួល​ឡើយ​ បន្ថែម​លើស​ពី​​នេះ ​គឺ​លឿន​ខ្លាំង​​តែម្ដង​។ និយាយ​ជា​រួម​ Liverpool ពេល​នេះ​គឺ​ពិត​ជា​ល្អ​ខ្លាំង​ណាស់​ ។

គិត​ទៅ​​ក្នុង​រដូវ​កាល​នេះ​​ Manchester City មិន​អាច​យក​ឈ្នះ​​ទៅ​លើ Liverpool បាន​​ទេ ពោល​គឺ​ប៉ះ​​គ្នា​ពីរ​លើក​ទាំង​ជើង​ទី​១ និង​ជើង​ទី​២ គឺ​ចាញ់​ក្នុង​លទ្ធផល ២-០ ​ដូច​គ្នា​ មិន​អាច​សូម្បី​ទាត់​ចូល​ Liverpool មួយ​គ្រាប់​៕ ​​​

Most Popular

To Top