កីឡា

Man City កំណត់បានគោលដៅថ្មី ដើម្បីជំនួសតំណែង កីឡាករអ្នកចាំទី Ederson

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបមេឃខៀវ Man City បានកំណត់បានកីឡាករថ្មីម្នាក់ ហើយដែលនឹងអាចមក ជំនួសតំណែង របស់អ្នកចាំទី Ederson បាននៅរដូវក្តៅខាងមុខ។

បច្ចុប្បន្នទំរង់លេងរបស់ Man City ហាក់ដូចជាមានការធ្លាក់ចុះខ្លាំង នៅក្នុងរដូវកាលនេះជាពិសេស ដោយរកបានត្រឹម តែ២០ពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួត២៦ដង ចុងក្រោយនិងកំពុងស្ថិត នៅលេខ៤ បណ្តោះអាសន្នឃ្លាតឆ្ងាយ ពីតារាងកំពូលជាច្រើនពិន្ទុ ។

មិនត្រឹមតែបរាជ័យផ្ទួនៗ ប៉ុណ្ណោះទេ Man City ក៏បានថែមទាំងធ្លាក់ចេញពីពានរង្វាន់ Carabao Cup និងពាន Champions League ទៀតផង។

គួរឲ្យដឹងដែរថាកីឡាករអ្នកចាំទីប្រេស៊ីល Ederson រូបនេះបច្ចុប្បន្នមានអាយុ៣១ឆ្នាំ ​ទៅហើយនិងមិនអាចបង្ហាញ​ទំរង់លេងដូចកាលពីរ ដូវកាលមុនៗទៀតឡើយ​​​ ដូច្នេះការជំនួសតំណែងនឹង អាចធ្វើឡើងនៅពេលខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top