The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid ដែលធ្លាប់មានព័ត៌មានចង់ បានកីឡាករម្នាក់របស់ក្លឹប River Plate ជាយូរណាស់មកហើយនោះ កំពុងជួបបញ្ហា ដោយត្រូវប្រជែង ជាមួយនឹងក្លឹបយក្សអ៊ីតាលី AC Milan ផងដែរ។
កីឡាករ Franco Mastantuono បច្ចុប្បន្នកំពុងលេងឲ្យក្លឹប River Plate ប៉ុន្តែត្រូវបានក្លឹប Real Madrid បានព្យាយាមចរចាជាយូរមក ហើយដោយក្នុងនោះមានប្រភពព័ត៌មានខ្លះថា ក្លឹបទាំងពីរបានព្រមព្រៀងគ្នា ដោយពាក្យសំដីរួចហើយដែរ ដើម្បីផ្ទេរកីឡាករ១៧ឆ្នាំ រូបនេះទៅអេស្បាញ។
យ៉ាងណាក្តី AC Milan មិនទុកឲ្យឳកាសនេះរំលង ទៅឡើយ ដោយសារតែជាកីឡាករ ដែលមានសក្តានុពលខ្លាំង នៅក្នុងតំបន់អឺរ៉ុប នាពេលបច្ចុប្បន្នផង ខណៈដែលកុងត្រារបស់កីឡាករ នឹងមានរហូតទៅដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៦៕
ប្រែសម្រួល៖ស៊ុនលី
