កីឡា

អ្នកវិភាគបាល់ទាត់ចង់ឲ្យ Arsenal ងាកពី Osimhen តម្លៃ១០០ផោន មកចាប់អារម្មណ៍ Liam Delap វិញ

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាអ្នកវិភាគបាល់ទាត់ដ៏ល្បីមួយរបស់លីគកំពូលអង់គ្លេសលោក Gary Lineker បានធ្វើការលើកឡើងថាកាំភ្លើងធំ Arsenal គួរតែបញ្ចប់ការចង់បាន Victor Osimhen ហើយងាកមកចរចាកីឡាករ Liam Delap វិញ។

លោក Lineker ជឿជាក់ថាកីឡាករ Osimhen មានតម្លៃខ្លួន១០០លានផោននោះគឺវាច្រើនពេកហើយសម្រាប់ក្លឹបដើម្បីខិតខំប៉ុន្តែក្លឹបនឹងអាចងាយចរចានាំយកខ្សែប្រយុទ្ធ Delap ដែលកំពុងលេងឲ្យ Ipswich Town ជាងដើម្បីដោះស្រាយបញ្ហាតំបន់ប្រយុទ្ធ។

ពេលលេងនៅលីគកំពូលអ៊ីតាលី Osimhen អាចរកគ្រាប់បាល់បាន២០គ្រាប់ក្នុងការបង្ហាញខ្លួន២៥ដងប៉ុន្តែបែរជាបានសម្រេចចិត្តផ្ទេរចេញទៅលេងខ្ចីជើងនៅ Galatasaray ទៅវិញខណៈដែល Delap ក៏មិនអត់ប៉ុន្មានដែររកបាន១០គ្រាប់មកហើយនៅរដូវកាលនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top