កីឡា

Inter Milan ចាប់អារម្មណ៍កុងត្រាកីឡាករកំពូលរបួសរបស់ Man UTD ម្នាក់មកអ៊ីតាលី

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបអ៊ីតាលី Inter Milan កំពុងតែពិចារណាក្នុងការចរចាកុងត្រាកីឡាករខ្សែប្រយុទ្ធ Mason Mount ដែលបច្ចុប្បន្នកំពុងមានរបួសនិងលេងឲ្យក្លឹបបិសាចក្រហម Man UTD ។

ប្រភពដដែលបានសរសេរទៀតថាក្លឹប Inter Milan បានមើលឃើញថាកីឡាករ២៦ឆ្នាំរូបនេះគឺជាជម្រើសនាពេលបច្ចុប្បន្នសម្រាប់ជំនួសតំណែងកីឡាករ Henrikh Mkhitaryan ដែលមានវ័យ៣៦ឆ្នាំទៅហើយនោះ។

កីឡាករ Mount បានចូលរួមជាមួយនឹងក្លឹប Man UTD ពីក្លឹបតោខៀវ Chelsea កាលពីឆ្នាំ២០២៣ក្នុងតម្លៃខ្លួនប្រមាណជា៥៥លានផោនប៉ុន្តែចាប់តាំងពីពេលនោះមកគាត់បានបង្ហាញខ្លួនត្រឹមតែ៣២ប្រកួតប៉ុណ្ណោះដោយភាគច្រើនពេលវេលារបួសគាត់គឺសម្រាកព្យាបាលរបួស៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top