កីឡា

Liverpool ស៊ុត Newcastle បាន២គ្រាប់យក៣ពិន្ទុងាយៗ ឈរនៅកំពូល តារាងដាច់ពិន្ទុគេគ្រប់គ្នា

AFP

៣ពិន្ទុយប់មិញរបស់ Liverpool ពិតជាល្អខ្លាំងណាស់ ដោយធ្វើឲ្យក្រុមអាចវ៉ាដាច់ក្រុមផ្សេងៗ កាន់តែឆ្ងាយទៅៗ ជាមួយនឹងពិន្ទុសរុប៦៧ពិន្ទុទៅហើយ ។

យប់មិញនេះ Liverpool បើកទ្វារផ្ទះស្វាគមន៍ ក្រុមខ្លាំង Newcastle ហើយធ្វើបានយ៉ាងល្អខ្លាំងណាស់ ជាមួយនឹងលទ្ធផល ២គ្រាប់ ទល់នឹង០ដោយក្នុងនោះ១គ្រាប់ដំបូង ធ្វើបានដោយខ្សែប្រយុទ្ធ Mo Salah និង១គ្រាប់ទៀតដោយ Allister នាទីទី៦៣។

បច្ចុប្បន្ន Newcastle ក៏មិនអន់ប៉ុន្មានដែរ ដោយមាន៤៤ពិន្ទុក្នុងដៃ ឈរនៅលេខរៀងទី៦ ក្នុងតារាងខណៈដែលក្រុម ដែលប្រកៀកនឹង ក្រុមលេខ១នោះមាន Arsenal មាន៥៤ពិន្ទុឈរនៅលេខ២ សល់មួយប្រកួតនិងក្រុម Nottingham Forest ឈរនៅលេខ៣មាន៤៨ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top