កីឡា

Man UTD ត្រៀមចរចា Osimhen ដោយការដោះដូរ Hojlund ហើយបន្ថែម៤០ លានផោនពីលើទៀត

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានដាក់គោលដៅក្នុងការបើកទ្វា ឲ្យកីឡាករ Rasmus Hojlund ក្នុងការចាកចេញ ប៉ុន្តែដើម្បីដោះដូរ ជាមួយនឹងកីឡាករឆ្នើមរបស់ Napoli ម្នាក់ដែលកំពុង លេងខ្ចីជើងនីតួគី។

ផែនការនេះនឹងធ្វើឡើងនៅរដូវក្តៅ ដោយក្នុងនោះគេជឿជាក់ថា Man UTD នឹងធ្វើការដោះដូរកីឡាករខ្សែ ប្រយុទ្ធរូបនេះជាមួយនឹងកីឡាករ Osimhen ដោយបន្ថែម ពីលើទឹកប្រាក់ ដល់ទៅ៤០លានផោនផងដែរ។

គួរឲ្យដឹងដែរថាខ្សែប្រយុទ្ធនេហ្ស៊ិរីយ៉ា Osimhen បច្ចុប្បន្នកំពុង លេងខ្ចីជើងឲ្យក្លឹប Galatasary នៅតួគីហើយបង្ហាញខ្លួន ត្រឹមតែ២៧ដងគេ ស៊ុតបញ្ចូលទីបានទៅដល់ ២០គ្រាប់រួចមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top