កីឡា

ក្រុមបាល់ទាត់វ័យចាស់ K8 រកបាន ៣ ពិន្ទុក្នុងពូល A នៃការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ K CUP លើកទី១ ឆ្នាំ២០២៥ នៅសប្តាហ៍ទី២

ភ្នំពេញ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមបាល់ទាត់វ័យចាស់ K8 រកបាន ៣ ពិន្ទុ បន្ទាប់យកឈ្នះលើក្រុមបាល់ទាត់វ័យចាស់ SCS លទ្ធផលបច្ចេកទេស ៤ ទល់នឹង ២ ពូល A ក្នុព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ K CUP លើកទី១ ឆ្នាំ២០២៥នៅសប្តាហ៍ទី២ ដោយមានក្រុមបាល់ទាត់ វ័យចាស់ជើងខ្លាំង ៨ ក្រុមចូលរួមនៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកង ។

សម្រាប់ការប្រកួតពូល A ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញបានយកឈ្នះលើក្រុមបាល់ទាត់វ័យចាស់ HANNA FC ក្នុងលទ្ធផលបច្ចេកទេស ១០ ទល់នឹង ៤ និងក្រុមបាល់ទាត់វ័យចាស់ K8 បានយកឈ្នះលើក្រុមបាល់ទាត់វ័យចាស់ SCS លទ្ធផលបច្ចេកទេស ៤ ទល់នឹង ២នៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកងត្រូវបានលើកប្រកួត ។

ដូច្នេះក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញបានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ មាន ៦ ពិន្ទុ ក្រុមបាល់ទាត់វ័យចាស់ SCS មាន ៣ ពិន្ទុ ក្រុមបាល់ទាត់វ័យចាស់ K8 ទទួលបាន ៣ ពិន្ទុ និងក្រុមបាល់ទាត់វ័យចាស់ HANNA FC ទទួលបាន ០ ពិន្ទុ ។
ការប្រកួតប្តាហ៍ទី៣ ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៥ ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញ ប៉ះជាមួយក្រុមបាល់ទាត់វ័យចាស់ SCS និងក្រុមបាល់ទាត់វ័យចាស់ K8 ជួបនឹងក្រុមបាល់ទាត់វ័យចាស់ HANNA FC ។ រីឯក្រុមបាល់ទាត់វ័យចាស់ SCS ត្រូវការឈ្នះក្រុមបាល់ទាត់វ័យចាស់ភ្នំពេញ ខណៈ ក្រុមបាល់ទាត់វ័យចាស់ K8 ក៏ត្រូវការឈ្នះក្រុមបាល់ទាត់វ័យចាស់ HANNA FC ដូចគ្នាដែរ ។

ចំពោះពូល B ការប្រកួតប្តាហ៍ទី៣ ថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៥ ក្រុមបាល់ទាត់វ័យចាស់ N4 United (N4) ប៉ះក្រុមបាល់ទាត់វ័យចាស់ស្តាតអូឡាំពិក និងក្រុមបាល់ទាត់វ័យចាស់ CID ប៉ះជាមួយក្រុមបាល់ទាត់វ័យចាស់ R2N នៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកង។
ការប្រកួតខាងលើនេះបានបែងចែកចេញជា ២ ពូល គឺពូល A និងពូល B ។ ពូល A មាន៤ ក្រុមរួមមមាន ក្រុមបាល់ទាត់វ័យចាស់ K8 ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញ ក្រុមបាល់ទាត់វ័យចាស់ HANNA FC និងក្រុមបាល់ទាត់វ័យចាស់ SCS រីឯពូល B មាន៤ ក្រុម គឺក្រុមបាល់ទាត់វ័យចាស់ ស្តាតអូឡាំពិក ក្រុមបាល់ទាត់វ័យចាស់ CID ក្រុមបាល់ទាត់វ័យចាស់ R2N និងក្រុមបាល់ទាត់វ័យចាស់ N4 United (N4) ៕
ដោយ៖លី ភីលីព

Most Popular

To Top