ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលត្រូវបានគេទម្លាយថា ពិតជាមានចេតនាចង់វិលត្រឡប់ទៅកាន់ Barcelona វិញមែន បើទោះជាទទួលបានប្រាក់ខែតិចក៏ដោយ។
ខ្សែប្រយុទ្ធខាងលើ មានចេតនាចង់ ឲ្យខ្លួនគេទទួលបានឱកាស ដើម្បីអាចចូលរួមលេង World Cup 2026 ដែលរៀបចំឡើងនៅ USA ហេតុដូច្នេះគេមានចេតនាចង់វិលមកកាន់ Barcelona ដើម្បីអាចចូលរួមក្រុមធំផង និងក៏ដើម្បីជាការតៀមខ្លួន ដើម្បីចូលរួម World Cup ។ ក្នុងបទសម្ភាសន៍មួយគេបាននិយាយថា គេចង់វិលទៅកាន់ Barcelona នារដូវក្ដៅខាងមុខនេះ ។
គេដឹងថា Neymar នៅតែអាចលេងបាន បើទោះវ័យរាងជ្រេបន្តិចមែន ហើយគិតមកដល់ពេលនេះ គេចូលលេងបាន៧ប្រកួតវិញហើយ ក្រោយពេលត្រឡប់មកកាន់ Santos ដោយក្នុងនោះគេរកបាន៣គ្រាប់ផងដែរ ។ នេះបើបូកទាំង១គ្រាប់ ដែលគេរកបានកាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ទល់ក្រុម RB Bragantino ៕
