យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានលើកឡើងថាក្រុមរបស់លោក គឺមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីអាចលើកពានរង្វាន់ធំបំផុត របស់អឺរ៉ុប Champions League បាន។
ការលើកឡើងរបស់លោក Arteta បានធ្វើឡើង នៅមុនពេលដែលក្រុមកាំភ្លើងធំ Arsenal នឹងត្រូវប្រកួតប៉ះនឹងក្រុម PSV ក្នុងវគ្គ១៦ក្រុមចុងក្រោយ ។
យ់ាងណាក្តីនៅក្នុងការប្រកួតក្នុងលីគវិញ ទំរង់លេងរបស់ក្រុមហាក់មិនសូវ ជាល្អប៉ុន្មានទេ ដោយអាចបានត្រឹមស្មើ Nottingham Forest កាលពីសប្តាហ៍មុននិង ធ្លាក់ពិន្ទុដាច់ឆ្ងាយក្រុមលេខ១ ហង្សក្រហម Liverpool ដល់ទៅ១៣ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី
