យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Borussia Dortmund បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការដាក់តម្លៃខ្លួនកីឡាករ Jamie Gittens ប្រមាណជា១០០លានផោនដោយបានដឹងថាមានក្លឹបធំៗជាច្រើននៅអង់គ្លេសកំពុងតាមចង់បាន។
ទោះបីជាយ៉ាងណាក្តីមកដល់សប្តាហ៍នេះក្លឹបបានប្រកាសទំលាក់តម្លៃខ្លួនបន្តិចដើម្បីអាចឲ្យក្លឹបដូចចា Man UTD, Chelsea, Liverpool និង Bayern Munich អាចពិចារណាឡើងវិញជាមួយនឹងកុងត្រាកីឡាកររូបនេះ។
គេជឿជាក់ថា Dortmund បានត្រៀមខ្លួចរួចជាស្រេចហើយដើម្បីអាចលក់កីឡាករខ្សែប្រយុទ្ធស្លាបរូបនេះនៅរដូវក្តៅខាងមុខហើយប្រហែលជាអាចក្នុងតម្លៃខ្លួនត្រឹមតែ៦០លានផោនប៉ុណ្ណោះ។
គួរឲ្យដឹងដែរដែរថាបច្ចុប្បន្នទំរង់លេងរបស់ Dortmund មិនសូវជាល្អប៉ុន្មានទេដោយអាចស្ថិតនៅត្រឹមលេខរៀងទី១០ប៉ុណ្ណោះនៃការបង្ហាញខ្លួន២៤ដងនៅរដូវកាលនេះ៕
ប្រែសម្រួល៖ស៊ុនលី
