ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ R2N និងក្រុមបាល់ទាត់វ័យចាស់ CID ដឹកដៃគ្នាឡើងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ K CUP លើកទី១ ឆ្នាំ២០២៥ បន្ទាប់ពីយកឈ្នះគូប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយមានក្រុមបាល់ទាត់វ័យចាស់ជើងខ្លាំង ៨ ក្រុមចូលរួមនៅទីលានបាល់ទាត់វិទ្យាល័យ ច្បារអំពៅ។

នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញបានប្រកួតចាញ់ក្រុមបាល់ទាត់វ័យចាស់ R2N ដោយការស៊ុតប៉េណាល់ទីក្នុងលទ្ធផលបច្ចេកទេស ៤ ទល់នឹង ៣ ខណៈការប្រកួត ៩០នាទីក្នុង លទ្ធផលបច្ចេកទេស ២ទល់នឹង ២ នៅទីលានបាល់ទាត់វិទ្យាល័យ ច្បារអំពៅ។

មួយប្រកួតទៀត ក្រុមបាល់ទាត់វ័យចាស់ K8 បានចាញ់ក្រុមបាល់ទាត់វ័យចាស់ CID ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង ១ និង ។ ដូច្នេះក្រុមបាល់ទាត់វ័យចាស់ R2N ត្រូវប៉ះគ្នាជាមួយក្រុមបាល់ទាត់វ័យចាស់ CID នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមជើងឯក ខណៈក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញ ប៉ះក្រុមបាល់ទាត់វ័យចាស់ K8 ដណ្តើមចំណាត់ថ្នាក់លេខ ៣ ។ ការប្រកួតខាងលើនេះបានបែងចែកចេញជា ២ ពូល គឺពូល A និងពូល B ។ ពូល A មាន៤ ក្រុមរួមមមាន ក្រុមបាល់ទាត់វ័យចាស់ K8 ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញ ក្រុមបាល់ទាត់វ័យចាស់ HANNA FC និងក្រុមបាល់ទាត់វ័យចាស់ SCS រីឯពូល B មាន៤ ក្រុម គឺក្រុមបាល់ទាត់វ័យចាស់ ស្តាតអូឡាំពិក ក្រុមបាល់ទាត់វ័យចាស់ CID ក្រុមបាល់ទាត់វ័យចាស់ R2N និងក្រុមបាល់ទាត់វ័យចាស់ N4 United (N4) ៕



ដោយ៖ លី ភីលីព
