កីឡា

តារាម៉ូដែលអាហ្សង់ទីន អាយុ ៧២ឆ្នាំ ទម្លាយពាក្យចចាមអារ៉ាមថា តារាបាល់ទាត់ Ronaldinho បានថតវីដេអូ អាក្រាតកាយរបស់នាង

Photo by Instagram/@iconoalfano

អាហ្សង់ទីន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាម៉ូដែល និងជាតារាសម្ដែង ដ៏មានមន្តស្នេហ៍អាហ្សង់ទីន លោកស្រី Graciela Alfano អាយុ ៧២ ឆ្នាំ បាននិយាយពាក្យចចាមអារ៉ាមថា វីរបុរសបាល់ទាត់ប្រេស៊ីល Ronaldinho បានថតវីដេអូ អាក្រាតកាយរបស់លោកស្រី នៅពេលងូតទឹក កាលពីខែមករា លោកស្រី Alfano បានបង្ហោះរូបខ្លួននាង និងលោក Ronaldinho នៅកន្លែងទទួលភ្ញៀវ នៃសណ្ឋាគារមួយដោយមាន ចំណងជើងថា “with the idol”។

បន្ទាប់មកលោកស្រី បានបង្ហោះវីដេអូ ដែលខ្លួនលោកស្រីងូតទឹកក្នុងបន្ទប់សណ្ឋាគារមួយ ដោយរាងកាយ របស់លោកស្រីភាគច្រើន អាចមើលឃើញ នៅពីក្រោយកញ្ចក់ ។ វីដេអូនេះត្រូវបានបង្ហោះមិនយូរប៉ុន្មាន បន្ទាប់ពីការបង្ហោះជាមួយលោក Ronaldinho នាំឲ្យមានពាក្យចចាមអារ៉ាមថា អ្នកទាំង២នាក់ កំពុងទាក់ទងគ្នាហើយថា អតីតតារាបាល់ទាត់អាយុ ៤៤ ឆ្នាំគឺជាអ្នកដែលថតវីដេអូរសើប។

មិនទាន់ដល់ថ្ងៃទី៣ ខែមីនា ទើបតារាម៉ូដែលរូបនេះ ចេញមុខបកស្រាយ និងបញ្ជាក់ថា វីដេអូនេះថតដោយនារីម្នាក់ ស្នាក់នៅសណ្ឋាគារជាមួយគ្នា។ លោកស្រី Alfano បាននិយាយក្នុងបទសម្ភាសន៍មួយថា អ្នកឃើញទេមនុស្សបង្កើតរឿង ខ្ញុំបានថតរូបជាមួយលោក Ronaldinho ក្នុងជណ្តើរយន្ត ហើយគ្រប់គ្នាគិតថា លោកបានថតរូបខ្ញុំ។

លោកស្រី Alfano តារាសិចស៊ីមួយរូប របស់ប្រទេសអាហ្សង់ទីននៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ និងដើមទសវត្សរ៍ឆ្នាំ ១៩៨០ ។ លោកស្រី នៅតែរក្សារាងកាយសមត្រឹមអាយុ ៧២ ឆ្នាំ មានគណនី Instagram ដែលមានអ្នកតាមដានជាងមួយលាននាក់ និងបង្ហោះរូបថត និងវីដេអូសិចស៊ីជាប្រចាំ ៕

Most Popular

To Top