កីឡា

ជប៉ុនមានការខកចិត្តយ៉ាងខ្លាំង ខណៈក្តីសង្ឃឹមនៃការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ២០៣១ ត្រូវបានបាត់បង់

afp

តូក្យូ៖ ប្រធានបាល់ទាត់របស់ប្រទេសជប៉ុនបាននិយាយថា ប្រទេសរបស់លោកពិតជាតខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិភពលោក “FIFA” បានធ្វើឲ្យក្តីសង្ឃឹមរបស់ប្រទេសរបស់លោកក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកស្ត្រី ឆ្នាំ ២០៣១ ត្រូវបាត់បង់ជាផ្លូការ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

ស្ថាប័នគ្រប់គ្រងពិភពលោករបស់បាល់ទាត់បាននិយាយថា ការដេញថ្លៃសម្រាប់ការប្រកួត ឆ្នាំ២០៣១ នឹងត្រូវកំណត់ចំពោះប្រទេសមកពីអាមេរិកខាងជើង និងអាហ្រ្វិក ដោយព្រឹត្តិការណ៍ឆ្នាំ ២០៣៥ នឹងទៅទ្វីបអឺរ៉ុប ឬអាហ្រ្វិក។

ប្រធានសមាគមកីឡាបាល់ទាត់ជប៉ុន លោក Tsuneyasu Miyamoto បានប្រាប់ AFP ក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំមុនថា ប្រទេសជប៉ុនចង់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ឆ្នាំ២០៣១ “2031 Women’s World Cup” ដើម្បីលើកកម្ពស់តម្លៃនៃកីឡាបាល់ទាត់នារីនៅទីនេះ ។ ប្រទេសជប៉ុនបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកស្ត្រីក្នុងឆ្នាំ២០១១  ឥឡូវនេះត្រូវតែរង់ចាំរហូតដល់ឆ្នាំ២០៣៩ នៅដើមដំបូងបំផុតមុនពេលពួកគេអាចធ្វើជាម្ចាស់ផ្ទះការប្រកួតនេះជាលើកដំបូង។

លោក Miyamoto បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សម្រាប់ពួកយើង ដែលមានបំណងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ 2031 Women’s World Cup នេះគឺជាព័ត៌មានដ៏ខកចិត្តយ៉ាងខ្លាំង ។ ប៉ុន្តែការសម្រេចចិត្តនេះមិនផ្លាស់ប្តូរគោលបំណងរបស់យើងក្នុងការពង្រីកការរីករាលដាលនៃកីឡាបាល់ទាត់នារី បង្កើនចំនួនកីឡាការិនី និងបង្កើនកម្រិតនៃការប្រកួតរបស់ស្ត្រីក្នុងប្រទេសជប៉ុន” ។

លោក Miyamoto ជាប្រធានក្រុមប្រទេសរបស់លោកនៅ World Cup 2002 និង 2006 បានប្រាប់ AFP ថា ជប៉ុនចង់ប្រើការប្រកួតឆ្នាំ២០៣១ ដើម្បីបិទគម្លាតនៅអឺរ៉ុប និងអាមេរិកខាងជើង។ ក្រុមនារីជប៉ុនមិនបានឆ្លងផុតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ចាប់តាំងពីពួកគេចាញ់អាមេរិកក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៥។

លោក Miyamoto បានបញ្ជាក់ថា ប្រទេសជប៉ុននឹងពិចារណាការដេញថ្លៃសម្រាប់ការប្រកួតឆ្នាំ២០៣៩ និងលើសពីនេះ។ លោកបានបន្តថា ចំពោះអ្នករាល់គ្នាដែលជាប់ពាក់ព័ន្ធនឹងការប្រកួតក្នុងប្រទេសនេះ សូមឈានទៅមុខជាមួយគ្នា។ ការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ២០២៧ នឹងធ្វើឡើងនៅប្រទេសប្រេស៊ីល៕

Most Popular

To Top