កីឡា

ភ្នាក់ងារកីឡាករ Neymar កំពុងព្យាយាមធ្វើការដើម្បីអាចពិនិត្យ លទ្ធភាពផ្ទេរមកលេងអឺរ៉ុបវិញ

afp

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Neymar អាចនឹងវិលត្រឡប់មកកាន់លីគកំពូលអឹរ៉ុបវិញ ខណៈដែលភ្នាក់ងាររបស់កីឡាករកំពុងធ្វើការយ់ាងមមាញឹកដើម្បីចរចាក្លឹបធំៗមួយចំនួន។

លោក Pini Zahvi ដែលជាភ្នាក់ងាររបស់កីឡាករ Neymar ត្រូវបានគេដឹងថាកំពុងចរចាជាមួយនឹងក្លឹប Barcelona និង Bayern Munich ផងដែរដើម្បីអាចឲ្យកីឡាករប្រេស៊ីលរូបនេះ ត្រឡប់មកលីគកំពូលអឺរ៉ុបវិញយ៉ាងហោចណាស់រដូវក្តៅនេះ។

គួរឲ្យដឹងដែរថាភ្នាក់ងារកីឡាកររូបនេះគឺជាបុគ្គលដ៏សំខាន់ ដែលបានជួយធ្វើឲ្យមានការដោះដូរកីឡាករ Neymar ពីក្លឹប Barcelona ទៅ PSG កាលពីឆ្នាំ២០១៧និងការផ្ទេរទៅក្លឹបAl Hilal ផងដែរ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top