កីឡា

Man UTD បានត្រឹម១ពិន្ទុ ស្មើប្រកួតប៉ះ Arsenal យប់មិញ

លទ្ធផល១គ្រាប់ស្មើរវាងម្ចាស់ផ្ទះ Man UTD ជាមួយនឹងក្រុមភ្ញៀវកាំភ្លើងធំ Arsenal យប់មិញបានត្រឹមឲ្យក្រុមទាំង២ចែកគ្នាម្នាក់១ពិន្ទុត្រឡប់ទៅផ្ទះវិញ។

ក្រុមភ្ញៀវ Arsenal ទោះបីជាអាចគ្រប់គ្រងបាល់បានទៅដល់៦៩ភាគរយក្តីប៉ុន្តែមិនអាចរកគ្រាប់បាល់បានមុនឡើយខណៈដែលម្ចាស់ផ្ទះ Man UTD អាចស៊ុតបញ្ចូលទីបានគ្រាប់ដំបូងតាំងពីនាទីទី៤៥បូក២ដោយកីឡាករ Fernandes ។

Arsenal ព្យាយាមស៊ុតរហូតបដល់ទៅដល់១៧ដងចំគោលដៅ៦ដងប៉ុន្តែរកបានគ្រាប់បាល់នៅនាទីទី៧៤ប៉ុណ្ណោះដោយកីឡាករ Declan Rice ។

ចប់ការប្រកួតចែកគ្នាម្នាក់១ពិន្ទុតែ Arsenal បន្តឈរនៅលេខរៀងទី២មាន៥៥ពិន្ទូប៉ុន្តែ Man UTD ស្ថិតនៅលេខរៀងទី១៤មាន៣៤ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top