កីឡា

Arsenal ត្រៀមបញ្ចេញកីឡាករ ៤រូបចេញ ដើម្បីប្រមូលធនធាន ស្វែងរកលេខ៩ថ្មីឲ្យបាន

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា គ្រូបង្វឹកលោក Mikel Arteta នឹងបន្តស្វែងរកកីឡាករ ដែលអាចពាក់លេខ៩ បានដ៏មានសក្តានុពល បំផុតនៅរដូវក្តៅនេះ។

ផែនការនេះនឹងធ្វើឡើង តាមរយៈការបញ្ចេញកីឡាករ យ៉ាងហោចណាស់៤រូប ចេញពីក្លឹបដើម្បីអាចប្រមូលធនធានបាន ច្រើនក្នុងការយកទៅចរចា កីឡាករខ្សែប្រយុទ្ធជួរមុខថ្មីនេះ។

ប្រភពដដែលបានអះអាងដែរថា កីឡាករទាំង៤រូប ដែលអាចលក់ចេញដោយលោក Arteta នោះមានដូចជាកីឡាករ Oleksandr Zinchenko, Jorginho, Thomas Partey និង Kieran Tierney ផងដែរ។

គួរឲ្យដឹងដែរថាបច្ចុប្បន្នក្រុមកំពុង មានបញ្ហានៅតំបន់ប្រយុទ្ធ ដោយកីឡាករជាច្រើន បន្តរងរបួសនិងធ្លាក់ទំរង់ដូចជា Gabriel Jesus និង Kai Havertz ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top