យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងបង្ហាញចំណាប់ អារម្មណ៍ជាមួយនឹងកីឡាករ Hugo Ekitike ដែលបច្ចុប្បន្នកំពុងលេង ក្នុងតំបន់ប្រយុទ្ធរបស់ក្លឹប Eintracht Frankfurt។
ទោះបីជាយ៉ាងណាក្តីកីឡាករ ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ ក៏កំពុងទាក់ចិត្តក្លឹបអ្នកមានថ្មី Newcastle United ផងដែរទាំងដែលបានដឹង ហើយថាកីឡាករសញ្ជាតិបារាំងរូប នេះមានតម្លៃខ្លួន យ៉ាងហោច ណាស់៨០លានអឺរ៉ូ ឬប្រមាណជា៦៧លានផោន ។
គួរឲ្យដឹងដែរថាបច្ចុប្បន្នក្រុមកាំភ្លើងធំ Arsenalកំពុងមានបញ្ហានៅតំបន់ ប្រយុទ្ធដោយកីឡាករជាច្រើន បន្តរងរបួសនិងធ្លាក់ទំរង់ដូចជា Gabriel Jesus និង Kai Havertz ។
គេបានដឹងដែរថាកីឡាករទាំង៤រូប ដែលអាចលក់ចេញដោយលោក Artetaដើម្បីប្រមូលលុយទិញ ខ្សែប្រយុទ្ធចំណូលថ្មី មានមានដូចជាកីឡាករ Oleksandr Zinchenko, Jorginho, Thomas Partey និង Kieran Tierney ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
