កីឡា

ការប្រកួតកីឡា សិស្សបឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ បានចាប់ផ្តើមប្រកួត ជាផ្លូវការហើយ

ខេត្តកណ្តាល ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៤ នៅក្រុងតាខ្មៅនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានចាប់ផ្តើមប្រកួត ជាផ្លូវការហើយ ដោយការប្រកួតប្រព្រឹត្ត នៅតាមទីលាន បាល់ទាត់ខេត្ត វិទ្យាល័យនៅ ក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើម ក្រោមការរៀបចំ ដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្តាល ការប្រកួតកីឡា សិស្សបឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ គឺ ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង ៥ នេះ សម្រាប់ត្រៀមចូល រួមការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ទូទំាងប្រទេស ។

ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ។

ចំពោះប្រភេទកីឡាបាល់ទះកុមារាមាន ៦ ក្រុមបែងចែកចេញ ២ ពូល និងប្រភេទកីឡាបាល់ទះកុមារាមាន ៤ ក្រុមប្រកួតលក្ខណៈវិលជុំ។ ទីតាំងប្រកួតប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ។ រីឯប្រភេទកីឡាបាល់ទាត់កុមារាមាន ៩ ក្រុមបែងចែកចេញ ២ ពូល និងប្រភេទកីឡាបាល់ទះកុមារាមាន ៣ ក្រុមប្រកួតលក្ខណៈវិលជុំទីតាំងប្រកួតប្រព្រឹត្តទៅនៅកីឡដ្ឋានខេត្តកណ្តាល ៕

Most Popular

To Top