កីឡា

ស្រុកកៀនស្វាយ ដណ្តើមមេដាយមាស ៤ គ្រឿង ប្រភេទកីឡាអត្តពលកម្មនៃ ការប្រកួតកីឡា សិស្សបឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥

ខេត្តកណ្តាល ៖ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្រុមកីឡាស្រុកកៀនស្វាយ ដណ្តើមមេដាយមាស៤គ្រឿង ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ នៅវិទ្យាល័យនៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើម ក្រោមការរៀបចំ ដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

វិញ្ញាសាលោតកម្ពស់កុមារា ៖ មេដាយមាស បានទៅលើស្រុកកៀនស្វាយ មេដាយប្រាក់បានទៅលើស្រុកកណ្តាលស្ទឹង និងមេដាយសំរិទ្ធបានទៅលើស្រុកកោះធំ ។ វិញ្ញាសាលោតកម្ពស់កុមារី មេដាយមាស បានទៅលើស្រុកកៀនស្វាយ មេដាយប្រាក់បាន ទៅលើស្រុកពញាឮ និង មេដាយសំរិទ្ធ បានទៅលើស្រុកកណ្តាលស្ទឹង ។

ចំណែកវិញ្ញាសាលោតចម្ងាយកុមារា ៖ មេដាយមាសបានទៅលើស្រុកកៀនស្វាយ មេដាយប្រាក់បានទៅលើ ស្រុកកណ្តាលស្ទឹង និង មេដាយសំរិទ្ធ បានទៅលើស្រុកអង្គស្នួល ។វិញ្ញាសាលោតចម្ងាយកុមារី ៖ មេដាយមាសបាន ទៅលើស្រុកកៀនស្វាយ មេដាយប្រាក់ បានទៅលើក្រុងតាខ្មៅ និងមេដាយសំរិទ្ធ បានទៅលើស្រុកពញាឮ ។
ការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ គឺជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង ៥ នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សមធ្យម សិក្សាជ្រើសរើសជើងឯកទូទំាងប្រទេស ។

ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡា វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ។

ចំពោះប្រភេទកីឡាបាល់ ទះកុមារាមាន ៦ ក្រុមបែងចែកចេញ ២ ពូល និងប្រភេទកីឡាបាល់ទះកុមារាមាន ៤ ក្រុមប្រកួតលក្ខណៈវិលជុំ ។ ទីតាំងប្រកួតប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ។ រីឯប្រភេទកីឡាបាល់ទាត់កុមារាមាន ៩ ក្រុមបែងចែកចេញ ២ ពូល និង ប្រភេទកីឡាបាល់ទះកុមារាមាន ៣ ក្រុមប្រកួតលក្ខណៈវិលជុំទីតាំងប្រកួតប្រព្រឹត្តទៅ នៅកីឡដ្ឋានខេត្តកណ្តាល ៕

Most Popular

To Top