កីឡា

Real Madrid យកឈ្នះ AT Madrid ក្នុងបាល់កាត់សេចក្តីឡើង ទៅវគ្គ៨ក្រុម ចុងក្រោយ UCL

AFP

លទ្ធផល នៃការប្រកួតយប់មិញទោះបីជា AT Madrid បានស៊ុតបញ្ចូលទី១ គ្រាប់ក្តីប៉ុន្តែសរុបទាំង២ ជើងក្រុមទាំងពីរបានត្រឹមស្មើគ្នា ប៉ុណ្ណោះ ដែលវាបានធ្វើឲ្យការប្រកួតឈាន ទៅដល់បាល់កាត់សេចក្តីជាមួយ Real Madrid។

Vinicius របូតបាល់១១ម៉ែត្រ ប៉ុន្តែសំណាងល្អ ក្រុមរបស់លោក Carlo Ancelotti បានសង្គ្រោះស្ថានភាពនេះឡើងវិញ ដោយអាចយកឈ្នះទៅដល់៤ទល់នឹង២ ធ្វើឲ្យក្រុមឡើងទៅវគ្គ៨ក្រុមបានសម្រេច នៃព្រឹត្តិការណ៍ពានរង្វាន់ Champions League។

តាមកាលកំណត់ Real Madrid នឹងត្រូវឡើងទៅជួប Arsenal ជុំបន្ទាប់នៅថ្ងៃអាទិត្យទី៨ខែនមេសា និងជើងទី២នៅថ្ងៃទី១៦ខែមេសា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top