កីឡា

ក្រុមអត្តពលិកហែលទឹក ២២៨នាក់ ចូលរួមការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ទា ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុនឆ្នាំនេះ

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសជាផ្លូវការថា ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ទា ជ្រើសរើសជើងឯកយុវជន ពានរង្វាន់ ព្រឹទ្ធាចារ្យ ហែម ថុន ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយមានសមាគម ក្លឹបហែលទឹកគ្រឹះស្ថានសិក្សា ទាំងអស់សរុបចំនួន៣៥ ស្ថាប័ន និងមានកីឡាករ-កីឡាការិនីហែលទឹកចំនួន ២២៨នាក់ បានចូលរួមការប្រកួតឆ្នាំនេះ ។

ការប្រកួតខាងលើកមានកីឡាករ-កីឡាការិនីហែលទឹកចំនួន ២២៨នាក់ ក្នុងនោះមានកីឡាករ ១០៨នាក់ កីឡាការិនី ៨២នាក់ និងប្រតិភូដឹកនាំ គ្រូបង្វឹក ៣៨នាក់។ព្រឹត្តិការណ៍ប្រកួតនេះ នឹងប្រព្រឹត្តិទៅនាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកយុវជនព្រឹទ្ធាចារ្យ ហែមថុន លើកទី៧ នឹងធ្វើឡើង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដែលមាន៦កម្រិតអាយុ រួមមាន៖ កុមារា កុមារី អាយុ ០៧ឆ្នាំ-០៨ឆ្នាំ, កុមារា កុមារី អាយុ០៩ឆ្នាំ-១០ឆ្នាំ, កុមារា កុមារី អាយុ១១ឆ្នាំ-១២ឆ្នាំ, យុវជន យុវនារី អាយុ១៣-១៤ឆ្នាំ និងយុវជន យុវនារី អាយុ១៥-១៦ឆ្នាំ (សរុប ១៦វិញ្ញាសា)។ រីឯសម្រាប់ប្រភេទកីឡា ហែលទឹកពាក់ជើងទា (Fin Swimming) គឺកំណត់អាយុច្រើនបំផុតត្រឹម ១៤ឆ្នាំ (សរុប ២វិញ្ញាសា)៕
ដោយ៖លី ភីលីព

Most Popular

To Top