The Goal៖ ចេញផ្សាយនៅថ្ងៃនេះបាន ឲ្យដឹងថាកីឡាករខ្សែការពារឆ្នើម Trent Alexander Arnold នឹងត្រូវអវត្តមានក្នុងការប្រកួត ដ៏សំខាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup ដែលនឹងត្រូវប្រកួតប៉ះក្រុម Newcastle។
ប្រភពដដែលបានសរសេរទៀតថា ដោយសារបញ្ហារបួសបានធ្វើឲ្យកីឡាករ វ័យ២៦ឆ្នាំរូបនេះនឹងមិនអាចមានឧិកាសបង្ហាញខ្លួន នៅក្នុងការប្រកួតនេះឡើយក្រោយពេល ដែលបានទទួលរងរបួសនៅក្នុង វគ្គ១៦ចុងក្រោយកន្លងមក បរាជ័យក្រោមស្នាដៃរបស់ PSG។
ទោះបីជាយ៉ាងណាក្តីរបួសនេះ មិនបានធ្វើឲ្យកីឡាករអង់គ្លេសនេះនឹងខកខាន ការប្រកួតទាំងអស់នៅរដូវកាលនេះ នោះទេហើយជឿជាក់ថានឹងអាចត្រឡប់មកវិញ ក្រោយបេសកកម្មប្រកួតនេះត្រូវបានបញ្ចប់។
គួរឲ្យដឹងដែរថាក្លឹប Liverpool នឹងអាចដាក់ជំនួសតំណែងនេះដោយកីឡាករ Quansah ពីព្រោះថាកីឡាករ Conor Bradley ដែលជាទូទៅត្រៀមសម្រាប់ជំនួស Trent នោះក៏ទទួលរងរបួសផងដែរ៕
