The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta កំពុងពិចារណាក្នុងការវិលត្រឡប់ជួបកីឡាករ Sane សាជាថ្មីនៅរដូវក្តៅនេះ ។
បច្ចុប្បន្នកីឡាករខ្សែប្រយុទ្ធស្លាប ដែលកំពុងលេងឲ្យក្លឹប Bayern Munich រូបនេះនៅសេសសល់កុងត្រា តិចតួចរហូតដល់ចុងរដូវកាលនេះប៉ុណ្ណោះ ហើយគេមើលឃើញថាហាក់ដូចជាមិន មានកុងត្រាថ្មីដែលនឹងអាចកើតឡើងនោះទេ។
កីឡាករវ័យ២៩ឆ្នាំរូបនេះ ក៏នឹងអាចត្រូវតែកាត់បន្ថយប្រាក់ចំណូលប្រចាំសប្តាហ៍ និងប្រចាំឆ្នាំផងដែរ ប្រសិនបើចង់វិលជួបជុំលោក Arteta វិញនៅ Arsenal ។
គួរឲ្យដឹងដែរថា កីឡាករនិងគ្រូបង្វឹកទាំងពីរនាក់នេះ ធ្លាប់ធ្វើការជាមួយគ្នានៅ Man City មុនពេលដែលកីឡាករ Sane ចាកចេញទៅ Bayern ហើយលោក Arteta ត្រូវចាកចេញទៅ Arsenal ៕
ប្រែសម្រួល៖ស៊ុនលី
