យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Neymar ដែលមានវ័យ៣៣ឆ្នាំមិនអាចមានឈ្មោះនៅក្នុងបញ្ជីកីឡាករសម្រាប់ជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតជម្រុះ World Cup ទេក្រោយពេលដែលរបួសកីឡាករហាក់ដូចជាមិនទាន់ធូរស្រាលនៅឡើយ។
កីឡាករ Neymar បានបង្ហាញខ្លួនលេងឲ្យក្លឹប Al Hilal មួយរយៈហើយក៏បានសម្រេចចិត្តផ្ទេរទៅលេងនៅស្រុកកំណត់វិញជាមួយនឹងក្លឹប Santos កាលពីដើមឆ្នាំកន្លងមកនេះប៉ុន្តែយ៉ាងណាក្តីគាត់បានបន្តរងរបួសសាជាថ្មីម្តងទៀត។
មកទល់ពេលនេះការបង្ហាញខ្លួន៧ដងកីឡាកររូបនេះបានស៊ុតបញ្ចូលទីបាន ៣គ្រាប់ និងជួយមិត្តរួមក្លឹបរកបានគ្រាប់បាល់ជាច្រើនគ្រាប់មកដែរ ហើយកំពុងទាក់ចិត្តក្លឹបនៅអឺរ៉ុបមកវិញផងដែរដូចជា Barcelona និង Bayern Munich ផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី
