យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងចាប់អារម្មណ៍ជាមួយនឹងតារាឆ្នើមម្នាក់ដែលកំពុងលេងឲ្យក្លឹប Espanyol ជាមួយនឹងតម្លៃខ្លួនប្រមាណជា ១២,៥លានផោន។
កីឡាករខ្សែការពារកណ្តាល Omar Hilali បច្ចុប្បន្នមានវ័យ ២១ឆ្នាំរូបនេះមិនត្រឹមតែអាចលេងក្នុងតំណែងការពារបានល្អនោះទេ ថែមទាំងអាចលេងក្នុងតំបន់ប្រយុទ្ធសា្លបផងដែរ។
បញ្ហាតំបន់ការពារស្លាបជាឧបសគ្គធំជាងគេសម្រាប់ Arsenal នៅរដូវកលានេះដូច្នេះវត្តមានរបស់ Hilali អាចមកបំពេញតំណែងដែលកីឡាករ Ben White បានខកខានអស់រយៈពេលជាច្រើនសប្តាហ៍មកហើយដោយសារបញ្ហារបួស។
មិនត្រឹមតែប៉ុណ្ណោះកីឡាករ Thomas Partey ក៏កំពុងមានរបួសផងដែរដែលវាបានបង្កឲ្យមានបញ្ហាស៊ីជម្រៅនៅក្នុងតំបន់ការពាររបស់ក្លឹប៕
ប្រែសម្រួល៖ ស៊ុនលី
