កីឡា

Chelsea ត្រៀមនាំយកកីឡាករ ខ្សែការពាររបស់ Sporting CP ម្នាក់តម្លៃខ្លួន ជិត១៩លានផោន

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានព្រមព្រៀងរួចទៅហើយ ជាមួយនឹងក្លឹប Sporting CP ក្នុងការនាំយកកីឡាករ ខ្សែការពារឆ្នើមម្នាក់ មកចូលរួមក្លឹប ។

កីឡាករ​ Dario Essugo នឹងត្រូវផ្ទេរមក ចូលរួមទឹកដី Stamford Bridge ក្នុងតម្លៃខ្លួនប្រមានជា១៨,៥លានផោន ជាមួយនឹងកុងត្រា ដល់ទៅ៧ឆ្នាំ ព្រមទាំងជម្រើស ក្នុងការបន្តកុងត្រា៣ឆ្នាំទៀតផងដែរ។

កីឡាករវ័យទើបតែ២០ឆ្នាំរូបនេះនឹងត្រូវមានឈ្មោះ ក្នុងបញ្ជីរបស់ Chelsea នៅរដូវកាលក្រោយ ខណៈដែលបច្ចុប្បន្ននៅមាន ឈ្មោះលេងខ្ចីជើងឲ្យក្លឹប Las Palmas នៅឡើយប៉ុន្តែក៏កំពុងមានឈ្មោះ លេងឲ្យជម្រើសជាតិប៉ទុយហ្គាល់ ឈុតក្រោម២១ឆ្នាំផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top