ការប្រកួតក្នុងលីគកំពូល អង់គ្លេសសប្តាហ៍ទី២៩ រវាងក្រុមមេឃខៀវ Man City ជាមួយនឹងក្រុម Brighton បានបញ្ចប់ទៅដោយមិនមាន អ្នកណាយកបាន ៣ពិន្ទុបាននោះទេ ។
លទ្ធផល២ទល់នឹង២ បានត្រឹមធ្វើឲ្យក្រុមទាំងពីរ ចែកគ្នាម្នាក់១ពិន្ទុ ត្រឡប់ទៅផ្ទះវិញរៀង ខ្លួនខណៈដែលគ្រាប់បានបញ្ចូលទី បានប្រដេញគ្នាទៅវិញទៅមក តាំងតែពីតង់ទី១មកម៉្លេះ ។
ចប់ការប្រកួតនេះ Man City ធ្លាក់ទៅលេខរៀងទី៥ បណ្តោះអាសន្នមានត្រឹមតែ៤៨ពិន្ទុកាន់តែឆ្ងាយពីកំពូលតារាងទាំង៣ក្រុមហើយ Brighton បន្តឈរនៅលេខរៀងទី៧ មាន៤៧ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី
