កីឡា

Man UTD យកបាន៣ពិន្ទុពីម្ចាស់ផ្ទះ Leicester City ឡើងទៅលេខ១៣វិញបណ្តោះអាសន្ន

AFP

ក្រុមបិសាចក្រហម Man UTD យប់មិញនេះ បានធ្វើដំណើរទៅដល់ទឹកដីរបស់ Leicester City ដោយអាចរកគ្រាប់បាល់ បានទៅដល់៣គ្រាប់ យកបាន៣ពិន្ទុមកផ្ទះវិញ យ៉ាងងាយស្រួល។

ម្ចាស់ផ្ទះយ៉ាងណាក្តីបានគ្រប់គ្រង បាល់បានល្អជាង ៥៥ភាគរយ ប៉ុន្តែមិនអាចព្យាយាមស៊ុត បានច្រើនដងដូចក្រុមភ្ញៀវ ឡើយហើយក៏មិនអាច រកគ្រាប់បាល់បានជោគជ័យ ណាមួយដែរ។

៣គ្រាប់របស់ Man UTD រកបានដោយកីឡាករ Hojlund នៅនាទីទី២៨ និងអូសបន្លាយដល់ តង់ទី២ដោយកីឡាករ Garnacho នាទីទី៦៧និងមួយគ្រាប់ ចុងក្រោយដោយប្រធានក្រុម Fernandesនាទីទី៩០ ។

៣ពិន្ទុនេះធ្វើឲ្យ Man UTD ឡើងទៅលេខរៀងទី១៣វិញ បណ្តោះអាសន្នមាន៣៧ពិន្ទុ ខណៈដែលក្រុមម្ចាស់ផ្ទះបន្តចាញ់ ជាច្រើនប្រកួតធ្លាក់នៅលេខរៀងទី១៩ តំបន់ដែលត្រូវកាត់ចោល មានត្រឹមតែ១៧ពិន្ទុប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top