កីឡា

Liverpool របូតពាន Carabao​ Cup មួយទៀត ក្រោយទើបបាត់ ឳកាសនៅ UCL

AFP

ទើបតែធ្លាក់ចេញ ពីវគ្គជម្រុះ១៦ក្រុម ចុងក្រោយនៃពានរង្វាន់ Champions League កាលពីសប្តាហ៍មុនទៅឲ្យក្លឹបបារាំង PSG ហើយនោះនៅយប់មិញនេះ Liverpool បានរបូតពានរង្វាន់ Carabao Cup មួយទៀតហើយ។

ប្រកួតយប់មិញវគ្គផ្តាច់ព្រ័ត្រ ពាន Carabao Cup ប៉ះនឹងក្រុម Newcastle ក្រុមរបស់លោក Slot មិនអាចធ្វើអ្វីបានល្អប្រសើរ ជាងលទ្ធផល១ទល់នឹង២នោះទេ។

២គ្រាប់របស់ Newcastle ធ្វើបាន ដោយកីឡករ Dan Burn នាទីទី៤៥ និងចូលដល់ការប្រកួតតង់ទី២ រកបាននៅដើមតង់ដោយ Isak នាទីទី៥២។

ប្រកួតយប់មិញនេះ Liverpool គ្រប់គ្រងបាល់បាន៦៦ភាគរយ ប៉ុន្តែមិនអាចស៊ុត បានច្រើនដងដូច Newcastle នោះទេ ។ ក្រុម Newcastle ប៉ុនប៉ងស៊ុតដល់ទៅ១៧ដង និងចំគោលដៅ៦ដងខណៈដែល Liverpool ព្យាយាមស៊ុតចេញ បានតែ៧ដងនិងចំគោលតែ២ដងប៉ុណ្ណោះនិងអាចរក បានគ្រាប់បាល់នាទីទី៩០ បូក៤ទៅហើយ ដោយកីឡាករ Chiesa៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top