យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានដាក់សំណើរជាទឹកប្រាក់ ប្រមាណជា៧០លានលានអឺរ៉ូ ឬប្រមាណជា៥៩លានផោនដើម្បីចរចា កីឡាករខ្សែប្រយុទ្ធកំពុងឡើង ជើងRaphinha ដើម្បីអាចវិលត្រឡប់មកអង់គ្លេសវិញ។
តារាឆ្នើមប្រេស៊ីលរូបនេះ កំពុងបង្ហាញខ្លួនលេងឲ្យ Barcelona បានល្អខ្លាំងណាស់ដោយអាចរកបាន៩១គ្រាប់ មកហើយក្នុងការបង្ហាញខ្លួន១២៨ដងកន្លងមកនិងកំពុងទាក់ចិត្តក្លឹបជាច្រើន នៅអង់គ្លេសបូករួមទាំង Man City ផងដែរ។
គួរឲ្យដឹងដែរថាកីឡាករវ័យ២៨ឆ្នាំរូបនេះ បានចូលរួមជាមួយនឹង Barcelona កាលពីឆ្នាំ២០២២ពីក្លឹបអង់គ្លេស Leeds United ហើយចាប់ពីពេលនោះមកគាត់បានបង្ហាញខ្លួន បានយ៉ាងខ្លាំងក្នុងទំរង់ប្រយុទ្ធរបស់ Barcelona៕
ប្រែសម្រួល៖ស៊ុនលី
