Lamine Yamal យុវជនរបស់ Barcelona ដែលកំពុងឡើងជើងជឿជាក់ថា ពួកគេឈ្នះ UEFA Champions League នារដូវកាលនេះ។
ក្នុងវគ្គ៨ក្រុម Barcelona បានឡើងមកប៉ះ ក្រុមមកពីអាល្លឺម៉ង់ Dortmund ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងការឡើងមកដល់វគ្គនេះខ្សែប្រយុទ្ធខាងលើបាននិយាយថា Barcelona ជាក្រុមដែលមានឆន្ទៈ និងគោលដៅចង់ឈ្នះ Champions League ហើយក៏ជាក្រុមដែលត្រូវបានគេរំពឹងថា នឹងឈ្នះពាននេះដូចគ្នា។
ពីមុន Liverpool ជាក្រុមដែលត្រូវបានគេជឿថា មានភាគរយខ្ពស់ក្នុងការឈ្នះ Champions League ប៉ុន្តែពេលនេះពួកគេបានធ្លាក់ចេញហើយ ដោយឡែកក្រុម Barcelona នៅ ហើយក្រុមនេះគឺជាក្រុមដែលត្រូវបានគេជឿថា នឹងឈ្នះបាន UCL ដូចគ្នា។ Yamal បន្ថែមថា ដូច្នេះពួកគេមិនខ្លាចក្រុមណាទាំងអស់ ពួកគេនៅពេលនេះជាក្រុមដែលលេងដូចជាគ្រួសារតែមួយយ៉ាងដូច្នេះដែរ។ ហេតុផលទាំងនេះធ្វើឲ្យគេច្បាស់ក្នុងចិត្តថា Barcelona នឹងឈ្នះ UEFA Champions League រដូវកាលនេះ៕
