យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករBruno Fernandesប្រធានក្រុមបិសាចក្រហម Man UTD ត្រូវបានលើកទឹកចិត្តដោយអតីតកីឡាករ Joe Cole ដើម្បីចាកចេញពីក្លឹបនេះប្រសិនបើ គាត់ចង់ឈ្នះពានរង្វាន់នានាដូចគេដូចឯងដែរ។
Joe Cole និយាយថាប្រធានក្រុមរូបនេះមានលទ្ធភាពល្អ អាចលេងជាមួយនឹងក្លឹបផ្សេងបាន ប៉ុន្តែគាត់នៅទីនេះហាក់ដូចជាស្អិតជាមួយនឹង ស្ថានភាពដ៏អាក្រក់មួយទោះបីជាបានខិតខំយ៉ាងណាក្តី។
កីឡាករវ័យ២៩ឆ្នាំរូបនេះបានជួយស៊ុតបញ្ចូលទី ក្នុងការប្រកួតចុងក្រោយមួយរបស់ក្រុមយកឈ្នះ Leicester City និងជួយបោះបាល់បាន ២គ្រាប់ ឲ្យក្រុមផងប៉ុន្តែជ័យជំនះបានត្រឹម ធ្វើឲ្យក្រុមឡើងទៅលេខរៀងទី ១៤ប៉ុណ្ណោះក្នុងតារាងលីគអង់គ្លេស។
គួរឲ្យដឹងដែរ Fernandes ប្តូរមកលេងជាមួយនឹង Man UTD កាលពីឆ្នាំ២០២០ពីក្លឹប Sporting CP ហើយមកទល់ពេលនេះគាត់រកបាន ៩៤គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមរកបាល់បាន ៧៩ដង ក្នុងការបង្ហាញខ្លាំងទៅ ២៧៦លើក៕
ប្រែសម្រួល៖ ស៊ុន លី
