យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករ Paul Pogba ត្រូវបានគេមើលឃើញថា បានកំពុងតែបន្តធ្វើការហ្វឹកហាត់នៅ Miami សហរដ្ឋអាមេរិកនៅឡើយ ដើម្បីអាចពង្រឹងកាយសម្បទា និងសមត្ថភាពរបស់ខ្លួនឡើងវិញ ។
ប្រភពដដែលបានសរសេរទៀតថា កីឡាករបារាំងរូបនេះសង្ឃឹមថា នឹងអាចចាប់ផ្តើមស្វែងរកក្លឹបបាល់ទាត់ ដើម្បីវិលចូលទីលានវិញក្នុងពេលឆាប់ៗនេះ ខណៈដែលការត្រៀមខ្លួនកាន់តែខ្លាំង បានធ្វើឡើងអស់រយ ៖ ពេលជាច្រើនសប្តាហ៍មកហើយ។
កីឡាករវ័យ៣២ឆ្នាំរូបនេះមិនមានក្លឹបលេងឡើង តាំងតែពីខែវិច្ឆិកាបន្ទាប់ពីបានចាកចេញពីក្លឹប Juventus ហើយបច្ចុប្បន្នកំពុងស្វែងរកឳកាស វិលត្រឡប់វិញដោយក្នុងនោះ Man UTD ត្រូវបានគេជឿជាក់ថា អាចក្លាយជាគោលដៅតែមួយគត់ របស់កីឡាករ៕
ប្រែសម្រួល៖ស៊ុនលី
