កីឡា

ការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ បានចាប់ផ្តើមប្រកួត ជាផ្លូវការហើយ

ខេត្តកណ្តាល ៖ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានកិច្ចប្រជុំចាប់ឆ្នោត បើកការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៤ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅ តាមទីលានបាល់ទាត់ខេត្ត វិទ្យាល័យនៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងឆ្នើម ។

នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ចំពោះវិញ្ញាសាកីឡាបាល់ទាត់ ៖ ពូល A ក្រុមបាល់ទាត់វិទ្យាល័យ ព្រែកស្លែង (ស្រុកកណ្តាលស្ទឹង) បានយកឈ្នះក្រុមបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន សំពៅពូន (ក្រុងសំពៅពូន) ក្នុងលទ្ធផលបច្ចេកទេស ៥ ទល់នឹង ៣ និងក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង (ស្រុកល្វាឯម)បានយកឈ្នះក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្អាង (ស្រុកស្អាង) ក្នុងលទ្ធផលបច្ចេកទេស ៤ ទល់នឹង ០។

ការប្រកួតកីឡា សិស្ស មធ្យមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ គឺជាការប្រកួតមួយ ដើម្បីជ្រើសរើស កីឡាករ-កីឡា ការិនីឆ្នើម នៃប្រភេទកីឡាទាំង ៥ នេះតំណាងខេត្ត ចូលរួមប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ ។

លោកបានបន្តថា ការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន ៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូល រួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ៕
ដោយ៖លី ភីលីព

Most Popular

To Top