កីឡា

Arne Slot ចាប់ផ្តើមចរចាកុងត្រាថ្មី ជាមួយនឹង Trent ដើម្បីបញ្ចប់ព័ត៌មានផ្ទេរទៅ Real

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែការពារស្លាបស្តាំ របស់ក្លឹបហង្សក្រហម Liverpool ម្នាក់ដែលកំពុងមានព័ត៌មានផ្ទេរ ទៅលេងជាមួយនឹង Real Madrid នោះពេលនេះ ប្រហែលជាត្រូវបញ្ចប់ ដំណឹងនេះហើយ។

គ្រូបង្វឹកលោក Arne Slot បានធ្វើការងារ លើកុងត្រាថ្មី ជាមួយនឹងកីឡាករ Alexander Arnold ដើម្បីអាចចរចាបន្ត ឲ្យកីឡាករ រូបនេះនៅជាមួយនឹង Liverpool និងលប់ចោលដំណឹងផ្ទេរ ទៅលេងជាមួយនឹង Real Madrid។

ទោះបីជាបានខិតខំខ្លាំង ដើម្បីអាចចរចាក្តី ប៉ុន្តែប្រភពមួយចំនួនជឿជាក់ថា Trent បានបដិសេធមិន ទទួលយកកុងត្រាថ្មី នៅឡើយទេ ហើយក៏មានន័យថា គាត់ដាច់ខាតត្រូវតែបង្ខំ ឲ្យក្លឹបទទួលយកកុងត្រា របស់គាត់ជាមួយនឹង Real Madrid ផងនៅពេលខាងមុខ ។

គួរឲ្យដឹងដែរថាព័ត៌មាន នៃការផ្ទេរទៅចូលរួម Real Madrid នេះមានជាយូរមកហើយ ប៉ុន្តែចុងក្រោយប៉ុន្មានខែនេះ កីឡាករអង់គ្លេសរូបនេះហាក់ដូច ជាកាន់តែមានបំណងខ្លាំងឡើង ក្នុងការចាកចេញពីអង់គ្លេស៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top