ខេត្តកណ្តាល ៖ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមកីឡាករ-កីឡាការិនី ស្រុកកៀនស្វាយឈ្នះមេដាយមាស ២គ្រឿងលើវិញ្ញាសា អត្តពលកម្មការប្រកួតកីឡា សិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្ត ក្នុងវិទ្យាល័យ នៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងឆ្នើម រៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

លទ្ធផលអត្តពលកម្ម សិស្សមធ្យមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ វិញ្ញាសាលោតកម្ពស់បុរស៖មេដាយមាសបានទៅលើកីឡាករ ញាស់ ជំនោ វិទ្យាល័យ ជ័យវរ្ម័នទី៧ (ស្រុកកៀនស្វាយ) មេដាយប្រាក់ បានទៅលើកីឡាករ លន់ មករា វិទ្យាល័យ ហ៊ុន សែន អូរកុង (ស្រុកពញាឮ) និងមេដាយសំរិទ្ធ បានទៅលើកីឡាករ មាន ចន្នី វិទ្យាល័យ ហ៊ុន សែន តាខ្មៅ (ក្រុងតាខ្មៅ)។
វិញ្ញាសាលោតកម្ពស់នារី៖មេដាយមាសបានទៅលើកីឡាការិនី អឿន កញ្ញា វិទ្យាល័យ ហ៊ុន សែន អូរកុង (ស្រុកពញាឮ) មេដាយប្រាក់បានទៅលើកីឡាការិនី ប៊ូ លក្ខិណា វិទ្យាល័យ ជា ស៊ីមព្រែកអញ្ជាញ (ស្រុកមុខកំពូល) និងមេដាយសំរិទ្ធបានទៅលើកីឡាករ វណ្ណឌី កូរ៉ាវី វិទ្យាល័យ ជ័យវរ្ម័នទី៧ (ស្រុកកៀនស្វាយ) ។

ចំណែកវិញ្ញាសាលោតចម្ងាយបុរស៖មេដាយមាសបានទៅលើកីឡាករ ផ្លយ វណ្ណធិ វិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ(ស្រុកមុខកំពូល) មេដាយប្រាក់បានទៅលើកីឡាករ អឿន សំអាត វិទ្យាល័យ ហ៊ុន សែន អូរកុង (ស្រុកពញាឮ) និងមេដាយសំរិទ្ធបានទៅលើកីឡាករ រឿន ធីតា វិទ្យាល័យ ជ័យវរ្ម័នទី៧ (ស្រុកកៀនស្វាយ) ។ វិញ្ញាសា លោតចម្ងាយនារី៖មេដាយមាសបានទៅលើកីឡាការិនី រ៉ាឌី ចៀកមីង វិទ្យាល័យ ជ័យវរ្ម័នទី៧ (ស្រុកកៀនស្វាយ) មេដាយប្រាក់បានទៅលើកីឡាការិនី ឆៃ ស្រីណូ វិទ្យាល័យ ហ៊ុន សែន តាខ្មៅ (ក្រុងតាខ្មៅ) និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី លឹម ស្រីនីត វិទ្យាល័យ ហ៊ុន សែន អូរកុង (ស្រុកពញាឮ) ។

ការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ គឺជាការប្រកួតមួយ ដើម្បីជ្រើសរើស កីឡាករ-កីឡាការិនីឆ្នើមនៃប្រភេទកីឡាទាំង ៥ នេះតំណាងខេត្តចូលរួមប្រកួតកីឡា សិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ ។

លោកបានបន្តថា ការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន ៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ៕

