យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាតារាឆ្នើមវ័យ៣១ឆ្នាំកីឡាករខ្សែប្រយុទ្ធ Harry Kane កំពុងធ្វើការពិចារណាយ៉ាង ម៉ត់ចត់អំពីការវិល ត្រឡប់លីគកំពូលអង់គ្លេសវិញ នៅរដូវក្តៅនេះ ដើម្បីបញ្ចប់អាជីពនៅទីនេះតែម្តង។
យ៉ាងណាក្តីគេជឿជាក់ថា Spurs នឹងមិនមែនជាគោលដៅ ដែលគាត់ចង់ វិលត្រឡប់នោះទេ ដែលក្នុងនោះមាន តែក្លឹបហង្សក្រហម Liverpool ប៉ុណ្ណោះដែលមានចំណាប់ អារម្មណ៍ខ្លាំងជាមួយនឹង កីឡាករអង់គ្លេសរូបនេះ។
គួរឲ្យដឹងដែរថា Kane បានផ្ទេរពី Spurs នៅអង់គ្លេស ចូលរួម Bayern Munich នៅអាល្លឺម៉ង់តាំងតែពីឆ្នាំ២០២៣ និងកំពុងតាមស្វែងរកពានរង្វាន់ ជាលើកដំបូង ក្នុងអាជីពដ៏ល្បីល្បាញ របស់គាត់នៅទីនេះនៅរដូវកាលនេះ៕
ប្រែសម្រួល៖ស៊ុនលី
