កីឡា

ក្រុមបាល់ទាត់វិទ្យាល័យ ព្រែកស្លែង កក់កៅអីវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥

ខេត្តកណ្តាល ៖ ក្រុមបាល់ទាត់វិទ្យាល័យ ព្រែកស្លែង (ស្រុកកណ្តាលស្ទឹង) ឡើងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ នៃការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៥ នៅទីលានបាល់ទាត់ខេត្ត ខណៈក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង (ស្រុកល្វាឯម) មានក្តីសង្ឃឹម ការប្រកួតរៀបចំ ដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ចំពោះវិញ្ញាសាកីឡាបាល់ទាត់៖ពូល A ក្រុមបាល់ទាត់វិទ្យាល័យ ព្រែកស្លែង (ស្រុកកណ្តាលស្ទឹង) បានយកឈ្នះក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្អាង (ស្រុកស្អាង) ក្នុងលទ្ធផលបច្ចេកទេស ១ ទល់នឹង ១ ខណៈក្រុមបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន សំពៅពូន (ក្រុងសំពៅពូន) បានត្រឹមស្មើ នឹងក្រុមបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង (ស្រុកល្វាឯម) ក្នុងលទ្ធផលបច្ចេកទេស ០ ទល់នឹង ០ ។
ដូច្នេះក្រុមបាល់ទាត់វិទ្យាល័យ ព្រែកស្លែង (ស្រុកកណ្តាលស្ទឹង) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ដោយ២ ប្រកួត ឈ្នះទាំង ២ ប្រកួត មាន ៦ ពិន្ទុ ទោះបីក្រុមបាល់ទាត់វិទ្យាល័យ ព្រែកស្លែងនៅសល់មួយប្រកួតទៀតក៏ដោយ ចំណែកក្រុមបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង (ស្រុកល្វាឯម) ២ ប្រកួត ឈ្នះ១ និងស្មើ១ មាន ៤ ពិន្ទុ ក្រុមបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន សំពៅពូន (ក្រុងសំពៅពូន) ២ ប្រកួត ចាញ់ ១ និងស្មើ១ មាន ១ ពិន្ទុ និងក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្អាង (ស្រុកស្អាង) ២ ប្រកួត ចាញ់ទំាង ២ មាន ០ ពិន្ទុ ។

ការប្រកួតកីឡាសិស្សមធ្យម សិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ គឺជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ -កីឡាការិនីឆ្នើម នៃប្រភេទកីឡាទាំង ៥ នេះតំណាងខេត្តចូលរួម ប្រកួតកីឡាសិស្ស មធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ ។

លោកបានបន្តថា ការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន ៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ៕

Most Popular

To Top