ភ្នំពេញ ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ប្រកាសជូនដំណឹងលោក លោកស្រី ប្រធានសមាគមក្លិប កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានចូលរួម រាល់សកម្មភាព របស់សហព័ន្ធដូច ជាការប្រកួតជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ វគ្គបណ្តុះបណ្តាល និង ការប្រកួតផ្សេង សុំស្នើពាក្យចូលជាសមាជិក សហព័ន្ធកីឡា កាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ។

សេចក្តីប្រកាសនេះយោងតាម ប្រការ ២ ចំណុច ខ លក្ខន្តិកៈរបស់សហព័ន្ធ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ប្រកាសលេខ ៤៦១ អយក.ប្រក ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបាន ទទួលស្គាល់ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាជាផ្លូវការដោយអនុញ្ញាតឲ្យធ្វើសកម្មភាពដើម្បីគ្រប់គ្រង និងអភិវឌ្ឍកីឡាកាយ វប្បកម្មនិងលំហាត់ប្រាណ នៅកម្ពុជាកាន់តែរីកចម្រើន។

តបតាមកម្មវត្ថុ និងយោងខាងលើ ប្រធានសូមជម្រាបជូន លោក លោកស្រីប្រធាន ជ្រាបថា ៖ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍ កីឡាកាយ វប្បកម្មនិង លំហាត់ប្រាណនៅកម្ពុជា កាន់តែរីកចំរើន បានត្រឹមត្រូវ តាមលក្ខន្តិកៈ និងតាមប្រកាស របស់ក្រសួង អប់រំ យុវជន និងកីឡា ។ សហព័ន្ធ ស្នើលោក លោកស្រីប្រធាន សមាគមក្លិប ចូលជាសមាជិកសហព័ន្ធ នឹង ទទួលបាន សិទ្ធិធ្វើសកម្មភាព និងការគាំទ្រជាស្មារតី ផ្លូវច្បាប់ បច្ចេកទេស និងជាពិសេសចូលរួម សកម្មភាពជាមួយសហព័ន្ធ ។

លក្ខខណ្ឌនៃការចុះបញ្ជីរួមមាន ៖ ពាក្យស្នើសុំចូលជាសមាជិកមួយច្បាប់, បញ្ជីរាយនាមថ្នាក់ដឹកនាំសមាគមក្លិបមួយច្បាប់, បញ្ជីរាយនាមមន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនីមួយច្បាប់, អាល់ប៊ុមបិតរូបថតមន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡា ការិនីមួយច្បាប់។ ការចុះបញ្ជីធ្វើឡើងនៅទីស្នាក់ការសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជា នៅក្លិប រ៉ាវី អេមី ជឹម លើ ផ្សារសំណង់១២ (ផ្សារទំនើប ជីប ម៉ុង) ផ្លូវលេខ ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជាធានីភ្នំពេញ តាមរយះលេខ ទូរស័ព្ទនិងតេឡេក្រាម +៨៥៥ ៦១ ៦៥៨ ៩៨៩ ៕


