ខេត្តកណ្តាល ៖ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៥ ក្រុមកីឡាអត្តពលកម្ម វិទ្យាល័យហ៊ុន សែន អូរកុង ដណ្តើមបានមេដាយមាស ៣ គ្រឿង នៃការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ នៅទីលានបាល់ទាត់ ខេត្តកណ្តាល ខណៈក្រុមកីឡាអត្តពលកម្មវិទ្យាល័យ ជា ស៊ីមព្រែកអញ្ចាញ ឈ្នះមេដាយមាស១គ្រឿង ការប្រកួតរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

វិញ្ញាសារត់ល្បឿន១០០ ម៉ែត្របុរស៖មេដាយមាសបានទៅលើកីឡាករ រ៉ា ផារិទ្ធ វិទ្យាល័យហ៊ុន សែន អូរកុង មេដាយប្រាក់បានទៅលើកីឡាករ រិន ចាន់បូរី វិទ្យាល័យ ជ័យវរ័ន្មទី៧ និងមេដាយសំរិទ្ធ បានទៅលើកីឡាករ រ៉េត រ៉ាយុទ្ធ វិទ្យាល័យហ៊ុន សែន តាខ្មៅ ។ វិញ្ញាសារត់ល្បឿន១០០ ម៉ែត្រនារី ៖ មេដាយមាសបានទៅលើកីឡាការិនី អេង គីមម៉ី វិទ្យាល័យជា ស៊ីម ព្រែកអញ្ជាញ មេដាយប្រាក់ បានទៅលើកីឡាការិនី លឹម ស្រីនាង វិទ្យាល័យ ហ៊ុន សែន អូរកុង និងមេដាយសំរិទ្ធ បានទៅលើកីឡាការិនី ហ៊ុច លាងធី វិទ្យាល័យហ៊ុន សែន ស្អាង ។

រីឯវិញ្ញាសាចោលដុំដែកបុរស ៖ មេដាយមាសបានទៅលើកីឡាករ ចាន់ណា ផានិត វិទ្យាល័យហ៊ុន សែន អូរកុង មេដាយមាស បានទៅកីឡាករ ហ៊ូ អៀង វិទ្យាល័យ ជា ស៊ីម ព្រែកអញ្ជាញ និងមេដាយសំរិទ្ធ បានទៅលើកីឡាករ វ៉េង សុវណ្ណារ័ត្ន វិទ្យាល័យហ៊ុន សែន តាខ្មៅ ។ វិញ្ញាសាចោលដុំដែកនារី ៖ មេដាយមាសបានទៅលើកីឡាការិនី ផន ស្រីនាង វិទ្យាល័យហ៊ុន សែន អូរកុង មេដាយប្រាក់ បានទៅលើកីឡាការិនី វ៉ន សាន់ឆាយ វិទ្យាល័យ ជា ស៊ីម ព្រែកអញ្ជាញ និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី អ៊ន លីតា វិទ្យាល័យ ជ័យវរ័ន្មទី៧ ។

ការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ គឺជាការប្រកួតមួយ ដើម្បីជ្រើសរើស កីឡាករ-កីឡាការិនីឆ្នើមនៃប្រភេទកីឡាទាំង ៥ នេះតំណាងខេត្ត ចូលរួមប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។

លោកបានបន្តថា ការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន ៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ៕


