កីឡា

ក្រុមបាល់ទាត់វិទ្យាល័យ សេរីភាព និងកោះធំ រកបាន ៣ពិន្ទុដូចគ្នានៃការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥

ខេត្តកណ្តាល៖ ក្រុមបាល់ទាត់វិទ្យាល័យហ៊ុន សែន សេរីភាព និងក្រុមបាល់ទាត់វិទ្យាល័យហ៊ុន សែន កោះធំរកបាន ៣ពិន្ទុដូគ្នានៃការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៥ នៅទីលានបាល់ទាត់ខេត្ត ការប្រកួតរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ចំពោះវិញ្ញាសាកីឡាបាល់ទាត់៖ ពូល B ក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន សេរីភាព បានយកឈ្នះក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ពាមរាំង ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង ១ ខណៈក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន កោះធំបានយកឈ្នះក្រុមបាល់ទាត់វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង ០។ ដូច្នេះ ក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន សេរីភាព ២ ប្រកួត ឈ្នះ១ ស្មើ១ ប្រកួត មាន ៤ ពិន្ទុ ក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន កោះធំ ២ ប្រកួត ឈ្នះ១ ស្មើ១ មាន ៤ ពិន្ទុ ក្រុមបាល់ទាត់វិទ្យាល័យ ជ័យវរ័ន្មទី៧ ២ ប្រកួត ចាញ់ ១ ឈ្នះ មាន ៣ ពិន្ទុ និងក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ពាមរាំង ២ ប្រកួត ចាញ់ទំាង ២ មាន ០ ពិន្ទុ។

ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ គឺជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមនៃប្រភេទកីឡាទាំង ៥ នេះតំណាងខេត្តចូលរួមប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។

លោកបានបន្តថា ការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន ៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ៕

ដោយ៖ លី ភីលីព

Most Popular

To Top