កីឡា

ក្រុមបាល់ទាត់ហ៊ុន សែន ទឹកឃ្លាំង និងព្រែកស្លែងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាលប្រចាំឆ្នាំ២០២៥

ខេត្តកណ្តាល៖ ក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង (ស្រុកល្វាឯម) និងក្រុមបាល់ទាត់វិទ្យាល័យ ព្រែកស្លែង (ស្រុកកណ្តាលស្ទឹងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៥ នៅទីលានបាល់ទាត់ខេត្តកណ្តាល ការប្រកួតរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ចំពោះវិញ្ញាសាកីឡាបាល់ទាត់៖ពូល A ក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង (ស្រុកល្វាឯម) បានយកឈ្នះក្រុមបាល់ទាត់វិទ្យាល័យ ព្រែកស្លែង (ស្រុកកណ្តាលស្ទឹង) ក្នុងលទ្ធផលបច្ចេកទេស ៥ ទល់នឹង ០ ខណៈក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្អាង (ស្រុកស្អាង)ចាញ់ក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន សំពៅពូន (ក្រុងសំពៅពូន) ក្នុងលទ្ធផលបច្ចេកទេស ០ ទល់នឹង ៥ ។

ក្រុមបាល់ទាត់វិទ្យាល័យ ព្រែកស្លែង (ស្រុកកណ្តាលស្ទឹង) ៣ ប្រកួត ឈ្នះ ២ ចាញ់១ ប្រកួត មាន ៦ ពិន្ទុ ក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង (ស្រុកល្វាឯម) ៣ ប្រកួត ឈ្នះ២ និងស្មើ១ មាន ៧ ពិន្ទុ ក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន សំពៅពូន (ក្រុងសំពៅពូន) ៣ ប្រកួត ចាញ់ ១ ស្មើ១ ឈ្នះ មាន ៤ ពិន្ទុ និងក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្អាង (ស្រុកស្អាង) ៣ ប្រកួត ចាញ់ទំាង ៣ មាន ០ ពិន្ទុ ។

ដូច្នេះក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង (ស្រុកល្វាឯម) និងក្រុមបាល់ទាត់វិទ្យាល័យ ព្រែកស្លែង (ស្រុកកណ្តាលស្ទឹងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រីឯក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្អាង (ស្រុកស្អាង) ក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន សំពៅពូន (ក្រុងសំពៅពូន) ធ្លាក់ចេញពីការប្រកួត។
ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ គឺជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមនៃប្រភេទកីឡាទាំង ៥ នេះតំណាងខេត្តចូលរួមប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។

លោកបានបន្តថា ការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន ៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ៕

ដោយ៖ លី ភីលីព

Most Popular

To Top