កីឡា

Jose Mourinho កំណត់គោលដៅអ្នកចាំទី ប្រេស៊ីល Ederson មកចូលរួមជួយក្លឹប Fenerbahce

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកលោក Jose Mourinho បានបង្ហាញអំពីផែនការចង់ បានកីឡាករអ្នកចាំទីឆ្នើមប្រេស៊ីលម្នាក់ ដែលកំពុងលេងនៅលីគកំពូល អង់គ្លេសមកចូល រួមក្លឹបនៅតួគី។

លោក Mourinho កំពុងតែធ្វើការទាក់ទង ដើម្បីសុំចរចាកីឡាករ Ederson ដែលកំពុងលេងឲ្យ Man City ដើម្បីមកចូលរួមក្លឹប Fenerbahce ដែលគាត់កំពុងដឹកនាំទោះ បានដឹងហើយថាក្លឹប Galatasaray ក៏កំពុងចង់បានអ្នកចាំ ទីនេះដូចគ្នាដែរ ។

យ៉ាងណាក្តីគេជឿជាក់ថា ការចរចាផ្ទេរ និង ការផ្ទេរនឹងអាចធ្វើឡើង រហូតដល់រដូវកាលក្រោយ ដែលគ្រប់គ្នា ជឿជាក់ថាវាជាវេលាចុងក្រោយដែល Ederson នឹងត្រូវចាកចេញក្រោយ បានបន្តរស់នៅជាមួយនឹង ក្លឹបនេះអស់រយៈពេល៨ឆ្នាំ កន្លងមកហើយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top