យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich និងក្លឹបមេឃខខៀវ Man City កំពុងបន្តតាមដាន ស្ថានភាព របស់កីឡាករ Bayer Leverkusen ម្នាក់ ដែលកំពុងមានទំរង់ លេងខ្លាំងនៅតំបន់ ប្រយុទ្ធ ។
កីឡាករខ្សែបម្រើប្រយុទ្ធ ដ៏ឆ្នើម Florian Wirtz ដែលកំពុងលេងឲ្យ Leverkusen នៅសប្តាហ៍នេះ ត្រូវបានក្លឹបប្រកាស អំពីទំហំតម្លៃខ្លួន របស់កីឡាករហើយ ខណៈដែលកុងត្រា របស់គាត់នឹងត្រូវអូស បន្លាយទៅដល់ឆ្នាំ២០២៧ ។
តាមអ្វីដែលអាចវាស់វែង បាននៅលើទីផ្សារបូករួម នឹងកុងត្រាផង កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងអាចមានតម្លៃ ប្រមាណជា១០១លានផោន ប៉ុន្តែយ៉ាងណាក្តីក្លឹបធំៗទាំងពីរ បានកំណត់ហើយថា កីឡាករវ័យទើបតែ២១ឆ្នាំ រូបនេះគឺជាគោលដៅ ដ៏សំខាន់ណាស់ខ្លាំងណាស់ សម្រាប់ក្លឹបរបស់ពួកគេ ៕
ប្រែសម្រួល៖ស៊ុនលី
