ប្រកួតក្នុងគ្រប់ K យប់មិញនេះ តោកំណាចអង់គ្លេស បានយកឈ្នះក្រុមជម្រើសជាតិឡាតវី យ៉ាងងាយស្រួលក្នុងលទ្ធផល ៣ទល់នឹង០ឡើងទៅឈរ នៅកំពូលតារាងបណ្តោះអាសន្ន។
៣គ្រាប់របស់អង់គ្លេស កើតឡើងដោយ Reece James នៅនាទីទី៣៨ម្តង និងបន្តទៅតង់ទី២រកបានដោយ Harry Kane នាទីទី៦៨និងចុងក្រោយ រកបានដោយ Eze នាទីទី៧៦។
៣ពិន្ទុនេះធ្វើឲ្យអង់គ្លេស មាន៦ពិន្ទុពេញ ក្នុងដៃប្រកួត២ប្រកួត កន្លងមកឈរ នៅកំពូលតារាងជាមួយ នឹងអាបេនីមាន៣ពិន្ទុនិងឡាតវី មាន៣ពិន្ទុខណៈដែលក្រុម២ផ្សេងទៀត ស៊េប៊ីនិងអង់ដូរ៉ាសុទ្ធតែមិនមានពិន្ទុនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
