ខេត្តកណ្តាល ៖ កីឡាការិនីអត្តពលកម្ម វិទ្យាល័យហ៊ុន សែន អូរកុង ដណ្តើមបានមេដាយមាស នៃការប្រកួតកីឡាសិស្ស មធ្យមសិក្សាជ្រើស រើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ នៅទីលានបាល់ទាត់ខេត្តកណ្តាល ខណៈក្រុមកីឡាអត្តពលកម្មវិទ្យាល័យ ជា ស៊ីមព្រែកអញ្ចាញ ឈ្នះមេដាយមាស១គ្រឿង ការប្រកួតរៀបចំ ដោយការិយាល័យ អប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

ការប្រកួតអត្តពលកម្មថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លើប្រភេទវិញ្ញាសា ដើរចម្ងាយនារី ៣ គីឡូម៉ែត្រ មេដាយមាសបាន ទៅលើកីឡាការិនី សៀម ស្រីសរ វិទ្យាល័យហ៊ុន សែន អូរកុង មេដាយប្រាក់បានទៅលើកីឡាការិនីរី នឿនកញ្ជានា វិទ្យាល័យ ជ័យវរ្ម័នទី៧ និងមេដាយសំរិទ្ធ បានទៅលើកីឡាការិនី រដ្ឋា មួយគីម វិទ្យាល័យហ៊ុន សែន តាខ្មៅ ។
រីឯប្រភេទវិញ្ញាសាដើរចម្ងាយបុរស ៣ គីឡូម៉ែត្រ មេដាយមាសបានទៅលើកីឡាករ ឃឹម ចាន់ដារ៉ា វិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ មេដាយប្រាក់បាន ទៅលើកីឡាករ សូ កុសល់ វិទ្យាល័យហ៊ុន សែន អូរកុង និងមេដាយសំរិទ្ធ បានទៅលើកីឡាករ វ៉ន លីដា វិទ្យាល័យ ជ័យវរ្ម័នទី៧ ។

ការប្រកួតកីឡាសិស្សមធ្យម សិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ គឺជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើម នៃប្រភេទកីឡាទាំង ៥ នេះតំណាងខេត្តចូលរួម ប្រកួតកីឡាសិស្ស មធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ ។

លោកបានបន្តថា ការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន ៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ៕

