លោក Thomas Tuchel អ្នកចាត់ការរបស់ក្រុមជម្រើសជាតិ អង់គ្លេសយល់ថា សមត្ថភាព និងទម្រង់លេងរបស់ អង់គ្លេសនៅពេលនេះធ្វើបានល្អជាងមុន ។ ការលើកឡើងនេះធ្វើឡើង ក្រោយពេលក្រុម របស់លោកបានយកឈ្នះទៅលើក្រុមបាល់ទាត់អាល់បានី ២-០ ក្នុងការប្រកួតសន្សំពិន្ទុ ពានរង្វាន់ World Cup 2026 ។
ពីរគ្រាប់របស់អង់គ្លេសរកបានដោយកីឡាករM. Lewis-Skelly នាទីទី២០និង គ្រាប់ទី២រកបានដោយ Harry Kane នាទីទី៧៧។ ២គ្រាប់នេះជួយឲ្យអង់គ្លេស យកបាន៣ពិន្ទុក្នុង ការប្រកួតដំបូងក្នុងការ ប្រកួតវគ្គសន្សំពិន្ទុពូល K នៃព្រឹត្តិការណ៍ World Cup 2026 ដែលគ្រោងធ្វើឡើងនៅ USA ។
ក្នុងការប្រកួតនោះអង់គ្លេសធ្វើបានយ៉ាងល្អ តាមការចង់បាន របស់លោក Thomas Tuchel គឺលេងមួយៗច្បាស់ៗ។ លោកបន្ថែមថា ក្រុមរបស់លោកមានពេល៧-៨នាទី ដើម្បីគ្រប់គ្រងបាល់១០០%ពេញ ។ ជាងនេះទៅទៀតក្រុមរបស់លោកបានបង្កើតចំនួនបោះឲ្យគ្នាទៅវិញទៅមកបានច្រើន ភាពច្បាស់លាស់ និង មើលទៅពិតជាមានទំនុកចិត្ត និងពោរពេញដោយកម្លាំងខ្លាំងក្លា៕
