ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោក សែម សុខា រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការ តំណាងលោក ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងលោក Bradley Few, នាយកប្រតិបត្តិ ផ្នែកអភិវឌ្ឍន៍ អង្គការ យ៉េស្យាល់អូឡាំពិក អាស៊ីប៉ាស៊ីហ្វិកគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងសមាជិក អង្គការស្ប៉េស្យាល់ អូឡាំពិកអាស៊ីប៉ាស៊ីហ្វិក បានអញ្ជើញចូលរួមពិធីមហាសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំ ២០២៥ ជាបន្តទៀត នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

លោក សែម សុខា បានមានប្រសាសន៍ថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកអ្នកដែលបានលះបង់ពេលវេលាមកចូលរួមក្នុងអង្គមហាសន្និបាតនេះ ដើម្បីរួមចំណែក និងលើកស្ទួយជួយលើ វិស័យពិការភាព ជាពិសេសការងារកីឡាយ៉េស្យាល់អូឡាំពិក កម្ពុជាជានិច្ចកាល គណៈកម្មាធិការជាតិស្បៃស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាយ៉េស្យាល់អូ ឡាំពិកដល់បណ្តាខេត្តនានា និងបណ្តុះបណ្តាលមន្ត្រីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ក្នុងគោល បំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញា បានចូលរួម ក្នុងសកម្មភាពសង្គមតាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុ មាលភាពដល់ពួកគាត់។

លោអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានបន្តថា គណៈកម្មាធិការជាតិស្ប៉េស្យាល់តែងតែ រៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំលើកទិសដៅការងារបន្តជារៀងរាល់ឆ្នាំ និងជាមួយគ្នានេះ យើងបានសហការ ជាមួយអង្គការ សមាគមនានា ដែលបានគ្រប់គ្រងជន ពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាស ដល់ក្មួយៗ ជនពិការខ្សោយសតិបញ្ញា បាន ហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដូចជនមានពិការភាពដទៃៗ ទៀត និងជនមិនមានពិការភាពផងដែរ ។ នេះជាការឆ្លុះបញ្ចាំង នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនមាន ពិការភាព និងជាការរួមចំណែក ក្នុងការអនុវត្តច្បាប់ស្តីពីកិច្ច ការពារ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា។

ម៉្យាងវិញទៀត ដោយការវិវឌ្ឍនៅមានកម្រិត ជាពិសេស ចលនាកីឡាយ៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយឧបត្ថម្ភ ទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជន នានា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា បានជួយជំរុញលើកទឹកចិត្ត និង ឧបត្ថម្ភថវិកាដល់ចលនាកីឡាយ៉េស្យាល់ អូឡាំពិកជារៀងរាល់ ឆ្នាំ ។ ជាកិត្តិយសសម្រាប់លោក ដែលមានវត្តមាននាឱកាសនេះ ដែលនេះជាបុព្វហេតុឆ្ពោះ ទៅរកភាពប្រសើរឡើង នៃជីវិតរបស់អត្តពលិក ជាជនបញ្ញាខ្សោយ ។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា បាននិយាយថា មហាសន្និបាតនេះគឺរួមគ្នា ដើម្បីអបអរសាទរសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗ ដែលសម្រេចបាន របស់គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា លើការលើក កម្ពស់ចូលរួមស្មើមុខស្មើមាត់ រវាងជនបញ្ញាខ្សោយ និងជនមិនបញ្ញាខ្សោយនៅក្នុងសហគមន៍ ។
ចំពោះទិសដៅសកម្មភាពការងារសម្រាប់ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា រួមមាន៖ខែមីនា ឆ្នាំ២០២៥ មហាសន្និបាតបូកសរុបការងារ ឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ (ភ្នំពេញ)

-ខែឧសភា ឆ្នាំ២០២៥ កម្មវិធីត្រួតពិនិត្យសុខភាព និងកីឡាសម្រាប់ក្មេងបញ្ញាខ្សោយ ២-៧ ឆ្នាំ (រាជធានីភ្នំពេញ) ខែមិថុនា ឆ្នាំ២០២៥ កម្មវិធីកីឡាសម្រាប់ក្មេងបញ្ញាខ្សោយ ២-៧ ឆ្នាំ (ខេត្តកណ្ដាល)
-ខែកក្ដដា ឆ្នាំ២០២៥ ការប្រកួតថ្នាក់រាជធានី-ខេត្ត (ខេត្តព្រៃវែង)
-ខែសីហា ឆ្នាំ២០២៥ ការប្រកួតថ្នាក់រាជធានី-ខេត្ត (ខេត្តកំពង់ធំ)
-ខែកញ្ញា ឆ្នាំ២០២៥ ការប្រកួតថ្នាក់រាជធានី-ខេត្ត (ខេត្តកំពង់ស្ពឺ)
-ខែកញ្ញា ឆ្នាំ២០២៥ ការប្រកួតថ្នាក់រាជធានី-ខេត្ត (ខេត្តបាត់ដំបង)
-ខែតុលា ឆ្នាំ២០២៥ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិក (ខេត្តប៉ៃលិន)
-ខែតុលា ឆ្នាំ២០២៥ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិក (ខេត្តកោះកុង)
-ខែតុលា ឆ្នាំ២០២៥ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាស្ប៉េស្យលា់អូឡាំពិក (ខេត្តកែប)
-ខែតុល ឆ្នាំ២០២៥ សន្និសីតភាពជាអ្នកដឹកនាំ Leadership Conference (ប្រទេសថៃ)
-ខែវិច្ឆិកា ឆ្នាំ២០២៥ ការប្រកួតថ្នាក់តំបន់អាស៊ីអាគ្នេយ៍ Southeast Asia Football (ឥណ្ឌូណេស៊ី)
-ខែវិច្ឆិកា ឆ្នាំ២០២៥ ការប្រកួតថ្នាក់ជាតិ និងវេទិកាអាណាព្យាបាល (ភ្នំពេញ) ៕


