The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ ខ្សែប្រយុទ្ធបារាំង Antoine Griezmann ត្រូវបានគេជឿជាក់ថា បានសម្រេចចិត្តរួចរាល់ហើយ ក្នុងការបន្ត ឬស្នាក់ជាមួយនឹងក្លឹប AT Madrid ។
ប្រភពដដែលបានសរសេរទៀតថា ក្នុងគ្រាដែលកំពុងមានលេច ឬអំពីព័ត៌មានផ្ទេរទៅលេងនៅលីគកំពូលអាមេរិក MLS នោះគេជឿជាក់ថា កីឡាកររូបនេះ បានសម្រេចចិត្តរួចរាល់ហើយ ចំពោះអនាគត ខណៈដែលកុងត្រា នៅសេសសល់ជាមួយនឹង AT Madrid គឺនៅមានរយៈពេល១ឆ្នាំទៀត។
គួរឲ្យដឹងដែរថា កីឡាករខ្សែប្រយុទ្ធបារាំង វ័យ៣៤ឆ្នាំរូបនេះ ធ្លាប់បានបញ្ជាក់ម្តងហើយថាក្លឹប AT Madrid នឹងក្លាយទៅជាក្លឹបចុងក្រោយបំផុត របស់ខ្លួននៅតំបន់អឺរ៉ុប ទោះបីជាទទួលបានសំណើរជាច្រើន ពីក្លឹបមួយចំនួននៅឡើយក្តី៕
ប្រែសម្រួល៖ស៊ុនលី
